ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ

ការលើកកម្ពស់ផលិតភាពគឺជាកត្តាគន្លឹះសម្រាប់អនាគត ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ — ដោយសារការទ្រទ្រងបានពីខាងវិស័យសំណង់និងកាត់ដេរសម្លៀកបំពាក់ បាននាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាបន្តនៅមានភាពរឹងមាំ ដោយបានព្យាករណ៍ថានឹងសម្រេចបាន ៦,៩ភាគរយ ក្នុងឆ្នាំ២០១៧ និង២០១៨។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយដែលផ្សព្វផ្សាយថ្ងៃនេះ​​ បានកត់សម្គាល់ថាពេលដែលស្ថានភាពសេដ្ឋកិច្ចនៅមានភាពប្រសើរបន្តទៀត ក៏មានសញ្ញាណនៃការថមថយលើវិស័យមួយចំនួន។ ការនាំចេញសម្លៀកបំពាក់គឺកំពុងប្រឈមនឹងការប្រកួតប្រជែងធំធេង។ ដោយសារតែតម្លៃប្រាក់ដុល្លារឡើងថ្លៃ និងកម្រៃពលកម្មកើនឡើង ព្រមទាំងមានការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ដែលមានកម្រៃពលកម្មទាប កំណើនក្នុងវិស័យនាំចេញសម្លៀកបំពាក់នេះនឹងទទួលបានតែ ៨,៤ភាគរយក្នុងឆ្នាំ២០១៦ បើធៀបទៅឆ្នាំ២០១៥ គឺមាន ១២,៣ភាគរយ។ ដើម្បីបន្តជំរុញការប្រកួតប្រជែងនៃការនាំចេញ របាយការណ៍នេះបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការបន្តការប្រកួតប្រជែងតាមរយៈការលើកកម្ពស់ផលិតភាព។  ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍ថានឹងមានភាពថមថយ តែវានឹងបំពេញដោយការងើបឡើងវិញក្នុងវិស័យទេសចរណ៍ ដោយសារតែការបង្កើតឲ្យមានជើងហោះហើរដោយផ្ទាល់ដែលទើបនឹងបើកសម្ពោធនាពេលថ្មីៗនេះ និងគំនិតផ្តួចផ្តើមថ្មីៗទៀតដែលជំរុញឲ្យមានកំណើនភ្ញៀវទេសចរ ក៏ដូចជាការពង្រីកយ៉ាងសន្សឹមៗក្នុងវិស័យកសិកម្ម។ លោកស្រី អ៊ីហ្គូណា ដូបា្រចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “វាគួឲ្យសាទរដែលឃើញ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយអត្រានៃភាពក្រីក្របន្តថយចុះ។ ជាបន្ត វាពិតជាសំខាន់ណាស់ក្នុងការធានាថាការវិនិយោគរបស់ប្រទេសគឺលើវិស័យហេដ្ឋាចរនាសម្ព័ន្ធសាធារណៈដែលវាផ្តល់ប្រយោជន៍ដល់ប្រជាជនក្រីក្រដែលទ្រទ្រង់ឲ្យមានកំណើនខ្ពស់ ស្របពេលនេះដែរ ក៏ត្រូវផ្តោតលើការកសាងជំនាញសម្រាប់វិស័យឯទៀតៗដែលផ្តល់កំណើននាពេលអនាគតនិងពង្រឹងការផ្គត់ផ្គង់វិស័យសាធារណៈ។” របាយការណ៍បានលើកឡើងនូវវិស័យគន្លឹះៗដែលនឹងជួយរក្សាកំណើនរឹងមាំរបស់កម្ពុជា៖ជំរុញបង្កើតផលិតភាពការងារដើម្បីជាថ្នូរនឹងការកើនឡើងប្រាក់ឈ្នួលពិត។ អាទិភាពជាចំបងគឺលើកកម្ពស់គុណភាពនៃការអប់រំមូលដ្ឋាន និងលើកកម្ពស់ជំនាញវិជ្ជាជីវៈនិងជំនាញបច្ចេកទេស ទន្ទឹមជាមួយនឹងការកាត់បន្ថយតម្លៃអគ្គិសនីដើម្បីទាក់ទាញនិងប្រកួតប្រជែងលើកម្មន្តសាលមានតម្លៃបន្ថែមខ្ពស់និងស្មុគ្រស្មាញ។លើកកម្ពស់ការផ្គត់ផ្គង់សេវាសាធារណ: ដោយសារវិស័យនេះគឺជាវិស័យដែលផ្តល់សេវាសំខាន់បំផុត និងជាគន្លឹះសម្រាប់សម្របសម្រួលដល់កិច្ចអភិវឌ្ឍន៍វិស័យឯកជន។ការលើកកម្ពស់ការខិតខំប្រឹងប្រែង​​ដើម្បីបង្កើនការវិនិយោគធាធារណៈ ក្របខ័ណ្ឌច្បាប់ និងសមត្ថភាពក្នុងការអនុវត្តដើម្បីពង្រីកការចំណាយមូលធនដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាល ដើម្បីប៉ះប៉ូវចំពោះការកាត់បន្ថយជំនួយពីដៃគូ​​​​អភិវឌ្ឍន៍។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា បោះពុម្ភផ្សាយប្រចាំឆមាសដែលផ្តល់ជូនព័ត៌មានទាន់ពេលវេលាស្តីពីការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ទាំងរយៈពេលខ្លីនិងមធ្យម។ ការប្រឈមរយៈពេលវែងដែលវិភាគក្នុងរបាយការណ៍នេះគឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ។ 

from World Bank Search – NEWS http://ift.tt/2qPXqT9

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s